
ការត្រាស់ហៅពួកសិស្សដំបូង (Calling of the First Disciples)
ចំពោះបងប្អូនដែលបានដើរតាមព្រះអង្គហើយ ហើយទំនងជាកំពុងតែមានការហត់នឿយក្នុងការបន្តដំណើរជាមួយទ្រង់។ ខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនសម្លឹងមើលទៅឯព្រះអង្គ ទូលសូមកម្លាំងពីទ្រង់ក្នុងការបន្តទៅមុខទៀត។ បងប្អូន! សូមកុំធ្វើដូចមនុស្សមួយចំនួន ដែលគ្រាន់តែដើរតាមព្រះអង្គ ដើម្បីទទួលបានប្រយោជន៍ខាងឯផ្នែកសម្ភារៈនិយមលើផែនដីនេះឡើយ។ កុំដើរតាមព្រះ ដើម្បីបំពេញក្រពះ។ ខ្ញុំធ្លាប់ជួបមនុស្សច្រើនពេកហើយដែលអះអាងថាខ្លួនចង់ទទួលជឿ ហើយដើរតាមព្រះយេស៊ូវ ប៉ុន្តែគ្រាន់តែទទួល ដើម្បីបានប្រយោជន៍ពីក្រុមជំនុំ។ សូមកុំធ្វើបែបនេះឲ្យសោះ…
The skinny
The skinny isn't ready yet — notes appear once the transcript is processed.